Daily Wisdom - The Spiritual Gifts of Eternity!


Find more photos like this on KhmerBuddhism.Com
.............................................................................................
ទស្សនារូបភាពជាច្រើនទៀតក្នុងព្រះពុទ្ធសាសនាខ្មែរ
.............................................................................................

................................................................................................. ............................................................................................. .............................................................................................
free counters
Free counters
Blog Administrator
Recent Tweets @Khmerbuddhist

សូមប្រគេននិងចំរើនពរសប្បុរសជនទាំងជិតឆ្ងាយ„!

សូមនមន្តជ្រាបនិងសូមជ្រាប..,ជាពត៍មាន..!

ពន្លឺពណ្ណរាយដោយការដឹកនាំដ៏វៃឆ្លាតរបស់ព្រះតេជគុណអួ៑ងសុខ

ជាព្រះចៅអធិការវត្តនេះបានអោយមេជាងម្នាក់ឈ្មោះឈុនគីមសាន

បានតម្លើងភ្លើងរស្មីពណ្ណរាយព្រះពុទ្ធបដិមាករមួយវង់

សម្រាប់ដំកល់ទុកក្នុព្រះពុទ្ធសាសនានៃវត្តមង្គលសោភ័ណ្ឌ

ប្រចាំប្រទេសបារាំងខេត្តប្ល៑រ្ស។

សូមញាតិញោមទាំងជិតឆ្ងាយអនុមោទនាទទួលថា៖

សាធុៗៗអោយព្រមៗៗគ្នាទៅហោង..!

សូមអនុមោទនា..!

ព្រះតេជគុណ អួ៑ង សុខ ព្រះចៅអធិការវត្តមង្គលសោភ័ណ្ឌខេត្តប្លរ្ស

ប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោមប្រចាំអឺរ៉ុប http://dlvr.it/1Znymk

សារណាកំណត់ហេតុ :ព្រះលាម:ធម្មសាមី 

នេប៉ាល : ខណៈអាយុ ២៩ ឆ្នាំ បានធ្វើដំណើរចូលនេប៉ាលនិងសម្រាកសិក្សារៀនសូធ្យនៅវត្តស្វយម្ភូវិហារនិងធម្មធាតុវិហារជាមួយ នឹងព្រះមហាថេរៈរតនរក្ខិត(Ratanarakshita)អស់រយៈពេល ៨ ឆ្នាំ និងបានធ្វើដំណើរទៅនមស្សការពុទ្ធស្ថានជាច្រើនកន្លែង ដូចជា ព្រះចេតីយ៍ពុទ្ធនាថ សយម្ភូវនាថ ធម្មធាតុវិហារ និងមហាវិហារភូខាមជាដើម រាល់ ៗឆ្នាំនៃសរទរដូវ(រដូវឈ្លឹកឈើជ្រុះ) ប្រជាជនតែងនាំយកព្រះពុទ្ធរូបក្នុងវិហារភូខាមមកដង្ហែគគ្រឹកគគ្រេងជាដរាប នៅទីកន្លែងនេះ មានសហធម្មិកជាគណានុគាមីជាច្រើនរូបបានទទួលមរណភាព ។ 

  តិរហុត(Tirhut) : ក្រោយពីបញ្ចប់ការសិក្សានិងដំណើរគោចរក្នុងនេប៉ាល បានសម្រេចចិត្តធ្វើដំណើរចូលឥណ្ឌាក្នុងព.ស. ១៧៧៧ នៅខណៈដែលមានអាយុ ៣៧ ឆ្នាំ ស្ថានការណ៍ពុំមានសុវត្ថិភាពដល់ពុទ្ធបរិស័ទនិងហិណ្ឌូឡើយ ពុទ្ធស្ថានភាគច្រើនត្រូវបានបំផ្លាញចោល នៅកន្លែងនេះ មានស្រ្តីវណ្ណៈទាបព្យាយាមគំរាមគំហែងជីវិតព្រហ្មចារ្យ ប៉ុន្តែក៏អាចដោះខ្លួនបាន នៅពេលវិលត្រឡប់មកវិញ ត្រូវឆ្លងកាត់ទីក្រុងនេះនិងអាពាធធ្ងន់សឹងតែផុតរលត់ជីវិត នៅពេលជាស្រោះស្រោងហើយ បានជួបនឹងព្រះរាជាក្រុងតិរហុត ព្រះនាមថា រាមសិង្ហ (Ramasimh) ព្រះអង្គមានសទ្ធាចំពោះខ្ញុំយ៉ាងខ្លាំងទោះបីព្រះអង្គជាហិណ្ឌូក៏ដោយ ព្រមទាំងបានប្រគេនមាស ថ្នាំរក្សារោគ ចង្ហាន់និងស្បៀងជាច្រើនទៀត និងអារាធនាឲ្យខ្ញុំជាទីប្រឹក្សាប្រចាំរាជសម្នាក់ ប៉ុន្តែក៏បដិសេធព្រមទាំងថ្វាយព្រះពរថាជាការពុំសមគួរឡើយដែលពុទ្ធបរិស័ទជាគ្រូរបស់សាសនាដទៃ ព្រះរាជាទ្រង់យល់សេចក្តីនេះ ចំណេរកាលតមក បានថ្វាយព្រះពរលាវិលត្រឡប់ទៅវិញ ក្នុងកំលុងដំណើរវិលត្រឡប់ បានត្រូវក្របីព្រៃដេញវ័ធជាច្រើនដង ប៉ុន្តែក៏រួចរស់ជីវិតបានយ៉ាប្រផុតប្រផើយព្រមដោយសហធម្មិក ៤ រូប ។ 

វេសាលី(Vaishali) : នៅទីនេះបានជួបនឹងរូបសំណាករបស់ទេពធីតាតារាល្បីឈ្មោះរបស់ទីក្រុង ខណៈដែលធ្វើដំណើរទៅដល់ ប្រជាជនកំពុងតែផ្អើលឈូឆរអ៊ុលអាល់ ព្រោះមានដំណឹងថា កងទ័ពតួរគីកំពុងលើកចូលមក លុះអរុណោទ័យថ្ងៃព្រឹកឡើង អ្នកក្រុងនាំគ្នាត្រៀមខ្លួនភៀសសឹក ប៉ុន្តែខ្ញុំមិនបានធ្វើដំណើរទៅណាទេ នៅពេលស្ថានការណ៍វិលត្រឡប់មកជាប្រក្រតីហើយ ពួកគេទើបវិលត្រឡប់មកវិញ(ខណៈនៅឯវេសាលី ព្រះធម្មសាមីមិនបានអធិប្បាយលម្អិតអំពីស្ថានការណ៍របស់ព្រះពុទ្ធសាសនាក្នុងក្រុងវេសាលីទេ) នៅខណៈជិះទូកដឆ្លងស្ទឹងគង្គាទៅត្រើយម្ខាងដើម្បីធ្វើដំណើរត្រឡប់វិញ មានទាហានមុស្លិម ២ នាក់ ជិះទូកមកជាមួយផង ពួកគេឃើញខ្ញុំព្រមទាំងមាសដែលព្រះបាទរាមសិង្ហថ្វាយ ទើបសម្លុតកំហែងយកមាសព្រមទាំងបាត្រនិងវាយដំដើម្បីរឹបអូសយក ប៉ុន្តែសំណាងល្អដែលគ្រហស្ថជាពុទ្ធសាសនិកជនឪពុកនិងកូនលើទូកដទទូចអង្វរនិងប្រគល់សម្បត្តិផ្ទាល់ខ្លួនរបស់គាត់ឲ្យជំនួសវិញ ទាហានមុស្លិមនិយាយថា

  “_ពួកយើងមិនត្រូវការសម្បត្តិរបស់លោកទេ ប៉ុន្តែត្រូវការភិក្ខុទីបេតិ៍រូបនេះ_” ប៉ុន្តែដោយសារខ្ញុំទទូចអង្វរព្រមទាំងប្រគល់សម្បត្តិខ្លះដល់ពួកគេ ពួកគេទើបសុខចិត្តដោះលែង ។ http://dlvr.it/1Z4f3F

២.រាជវង្សទាស(Slave dynasty) ព.ស. ១៧៤៩ (តួរគី)

* កុតប៊ូដិនអៃបាក់(Qutbuddhin  Aibak) ជាជនជាតិទើក ឬ តួរគីជាខ្ញុំបម្រើ(ទាស)របស់មោហម្មត ឃោរី ប៉ុន្តែជាអ្នកមានសមត្ថភាពក្នុងការច្បាំងតស៊ូ ទទួលបានការតែងតាំងឲ្យជាអ្នកគ្រប់គ្រងក្រុងដេលី និងអ្នកច្បាំងយកឈ្នះព្រះបាទជាយាចន្ទ្រា បានកសាងបន្ទាយសើនឈ្មោះ កុត័បមីណា ក្នុងក្រុងដេលីនិងបានបំផ្លាញវិហារ វត្តក្នុងសាសនាផ្សេង ៗអស់ជាច្រើន គ្រប់គ្រងក្រុងដេលីរហូតដល់ ព.ស. ១៧៦៣ ។
*  អ៊ិលតូមិត(Iltumit) គ្រប់គ្រងប័ល្ល័ង្កក្រុងដេលីក្នុងព.ស. ១៧៦៣ ស្នងតំណែងមកពីអៃបាក់ ជាអ្នកគ្រប់គ្រងដែលមានសមត្ថភាពរួបរួមអាណាចក្របានយ៉ាងរឹងមាំ លុះអស់អាយុកាលទៅ ក៏សម្រេចចិត្តប្រគល់រាជប័ល្ល័ង្កដល់កូនស្រី ព្រោះកូនប្រុសទន់ខ្សោយគ្មានសមត្ថភាព គ្រប់គ្រងក្រុងដេលីដល់ព.ស. ១៧៧៩ ។
* រាជិយា ឬ រាហ្សិយា(Raziya) ជារាជបុត្រីរបស់អ៊ិលតូមិត ទោះបីជាស្រ្តី ប៉ុន្តែមានសេចក្តីក្លៀវក្លាអង់អាច ចូលចិត្តតែងខ្លួនដូចយ៉ាងបុរស គ្រប់គ្រងរហូតដល់ព.ស. ១៧៨៣ ត្រូវបានគេលួចធ្វើឃាតផ្តួលអំណាច ។
*  នាសិរុទ្ទិន(Nasiruddin)ជារាជបុត្រពៅរបស់អ៊ិលតូមិតនិងជាប្អូនប្រុសរបស់រាជិយា ជាអ្នកសាសនានិយមច្រើនជាងអ្នក គ្រប់គ្រងព្រោះចំណាយពេលច្រើននៅនឹងគម្ពីរកុរាន គ្រប់គ្រងរហូតដល់ ព.ស. ១៨០៣ ។
*  បាល់បាន់(Balban) គ្រប់គ្រងក្រុងដេលីតាំងពីព.ស. ១៨០៣ បាល់បាន់ជាជនកាចសាហាវ គ្រប់គ្រងប្រទេសជាតិដោយសេចក្តីភ័យខ្លាច ជិះជាន់សង្កត់សង្កិនមិនបើកសិទ្ធិសេរីភាពដល់សាសនាដទៃក្រៅតែពីមុស្លិម ទាយាទរបស់បាល់បាន់រាងដូចជាទន់ខ្សោយ គ្រប់គ្រងរហូតដល់ព.ស. ១៨៣៣ អំណាចទើបត្រូវផ្លាស់ទៅជារាជវង្សខិលជី ។

ក្នុងយុគសម័យរបស់អ៊ិលតូមិតមានបូជនីយេសក៍ជនជាតិទីបេតិ៍ ១ រូបបានធ្វើដំណើរមកកាន់ឥណ្ឌាដើម្បីសិក្សាក្នុងមហាវិទ្យាល័យនាឡន្ទា លោកជាសិស្សចុងក្រោយរបស់នាឡន្ទាមុនពេលត្រូវបំផ្លាញចោល កំណត់ហេតុដែលលោកបានកត់ត្រាទុកមានតម្លៃយ៉ាងធំធេងសម្រាប់ពុទ្ធបរិស័ទ គឺ ព្រះលាមៈធម្មសាមី  ។

៣.កំណត់ហេតុព្រះធម្មសាមី(Dharmasvamin)
ព្រះធម្មសាមីមានព្រះនាមដើមថា ជាក់-លោ-ចវៈ-សោ-ចេ-ពិល កើតក្នុងព.ស ១៧៤០ត្រង់ភូមិភាគកណ្តាលរបស់ទីបេតិ៍ បន្ទាប់ពីបានបព្វជ្ជានិងឧបសម្ប័ទជាភិក្ខុហើយ បានធ្វើដំណើរទៅកាន់ឥណ្ឌាក្នុងព.ស. ១៧៧៧ ព្រមទាំងគណានុគាមីក្នុងយុគសម័យរបស់អ៊ិលតូមិតគ្រប់គ្រងក្រុងដេលី បានធ្វើដំណើរធម្មចារិកចេញពីទីបេតិ៍ឆ្លងកាត់នេប៉ាលទៅកាន់ឥណ្ឌាអស់រយៈពេល ៤ ឆ្នាំ ក្រោយពីត្រឡប់ដល់ទីបេតិ៍ហើយ លោកបានសរសេរសារណាកត់ត្រាកំណត់ហេតុនៃការធ្វើដំណើរត្រាច់ចារិក និង សិក្សាក្នុងប្រទេសឥណ្ឌា សារណាកំណត់ហេតុរបស់លោកបានត្រូវបង្ហើបបង្ហាញឲ្យដឹងក្នុងព.ស. ២៤៣៤ ដោយលោករាហុលសង្រ្កិសយ័នដែលធ្វើដំណើរចូលទីបេតិ៍មុនពេលចិនចូលកាន់កាប់ សារណាកំណត់ហេតុរបស់លោកបានបង្ហាញមុខប្រវត្តិសាស្រ្តដ៏ខ្មៅងងឹងរបស់ឥណ្ឌាដល់ពិភពលោក ធ្វើឲ្យពិភពលោកបានដឹងហេតុការណ៍ពិតជាច្រើនយ៉ាង ជាពិសេស ស្ថានការណ៍ព្រះពុទ្ធសាសនាក្នុងយុគសម័យដែលពួកមុស្លិមកាន់កាប់មគធរដ្ឋដែលជាទីពំនាក់អាស្រ័យរបស់ព្រះពុទ្ធសាសនាចុងក្រោយក្នុងយុគសម័យនោះ ប៉ុន្តែដោយសារលោកធ្វើដំណើរមកឥណ្ឌាមិនយូរប៉ុន្មាននិងមិនបានធ្វើដំណើរត្រាច់ចរសព្វកន្លែងដូចយ៉ាងភិក្ខុហ្វាហៀន ភិក្ខុថាំងចេង ឬ ភិក្ខុអ៊ីជិងជាដើម ដូច្នេះ ព័ត៌មានដែលទទួលបានមានត្រឹមតែដែនមគធៈ និង តំបន់ជិតខាងប៉ុណ្ណោះ ប៉ុន្តែទាំង ៤ អង្គសុទ្ធតែជាភិក្ខុក្នុងព្រះពុទ្ធសាសនាមានចិត្តប្តូរផ្តាច់ហ៊ានធ្វើពលិកម្មជីវិតក្នុងការធ្វើដំណើរ ធ្វើធម្មយាត្រាក្នុងដែនដីពុទ្ធភូមិ ទោះបីត្រូវឆ្លងកាត់ឧបសគ្គគ្រោះថ្នាក់ជាច្រើនក្នុងការធ្វើដំណើរក៏ដោយ ក៏ត្រូវពុះពារធ្វើដំណើរទៅលុះត្រាតែបានទទួលជោគជ័យ មុនពេលធ្វើដំណើរទៅកាន់ឥណ្ឌា ព្រះធម្មសាមីបានទទួលពាក្យជំទាស់ពីសម្នាក់ព្រះវិទ្យាចារ្យទីបេតិ៍និងឥណ្ឌាក្នុងទីបេតិ៍ជាច្រើនរូបអំពីគ្រោះថ្នាក់ដល់ជីវិតបើនៅតែរឹងទទឹងធ្វើដំណើរទៅកាន់ឥណ្ឌា ពីព្រោះនៅពេលមុននេះ ព្រះធម្មសាមីដែលជាអ៊ំបានធ្វើដំណើរទៅកាន់ឥណ្ឌាហើយទទួលមរណភាពក្នុងឥណ្ឌា ប៉ុន្តែដោយប្រណិធាន មុតមាំក្នុងការធ្វើដំណើរទៅកាន់ឥណ្ឌា ទោះបីត្រូវជំទាស់យ៉ាងណាក៏ដោយ លោកក៏នៅតែធ្វើដំណើរទៅដោយចាប់ផ្តើមធ្វើដំណើរចេញពីទីបេតិ៍មួយអន្លើដោយគណានុគាមីទៅកាន់នេប៉ាលដែលមានសារណាកំណត់ហេតុដូចតទៅនេះ….

    http://dlvr.it/1YcD0n

លុះដល់ព.ស. ២៤០៣  ស៊ើខន្និងហែម(SIR CUNNINGHAM)  បានជីកកកាយរកឃើញសំណាកសំណល់របស់មហាវិទ្យាល័យ នាឡន្ទាតាមបម្រាប់ដែលភិក្ខុហៀងចាំង(ថាំងចេង)សរសេរក្នុងសំណេររបស់លោក ។

ចាប់តាំងពីពេលនោះជាដើមមក ព្រះពុទ្ធសាសនាបានអន្តរធានវិនាសសាបសូន្យពីឥណ្ឌាភាគខាងជើងនិងកណ្តាលដោយគ្មានអ្វី នៅសេសសល់ឲ្យប្រាកដក្រៅពីសំណាកសំណល់នៃទីកន្លែងសំខាន់របស់ព្រះពុទ្ធសាសនានិងព្រះពុទ្ធរូបត្រូវបានបំផ្លាញចោលជាច្រើន អ្វី ៗត្រូវបានបោះបង់ចោលនិងរលុបរលាយចេញពីស្មារតីចងចាំរបស់ជនជាតិឥណ្ឌាអស់រយៈកាលជាង ៧០០ ឆ្នាំ ព្រោះហេតុនោះបានជាសង្កេតឃើញថា ហេតុអ្វីបានជាជនជាតិឥណ្ឌាសព្វថ្ងៃនេះមិនស្គាល់ព្រះពុទ្ធសាសនា សូម្បីបើព្រះពុទ្ធសាសនាក៏កើតឡើងក្នុងប្រទេសឥណ្ឌា ដោយជនជាតិឥណ្ឌា គឺ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ និងដើម្បីជនជាតិឥណ្ឌា និង សកលលោក ចំណែកខាងសាសនាហិណ្ឌូនិងសាសនាជេនក៏ត្រូវបំផ្លាញខ្លះដែរប៉ុន្តែមិនសូវខ្លាំងក្លាប៉ុន្មាន ព្រោះអ្នកបួសហិណ្ឌូ មានច្រើនលទ្ធិច្រើននិកាយ និកាយខ្លះមិនខុសប្លែកពីឃរាវាសប៉ុន្មាន ព្រោះតែងខ្លួនដូចយ៉ាងឃរាវាសនិងមានគ្រួសារបានដូចយ៉ាងអ្នកស្រុកទូទៅ ពួកមុស្លិមមិនអាចដឹងបានថាជាឃរាវាសឬអ្នកបួស ចំណែកខាងអ្នកបួសក្នុងព្រះពុទ្ធសាសនាប្លែកពីអ្នកបួសក្នុងសាសនាដទៃ ការតែងខ្លួនដឹងបានដោយងាយនិងសម្គាល់ដឹងទីកន្លែងរស់នៅបានដោយងាយ ពួកមុស្លិមទើបបៀតបៀនបង្ខំឲ្យសឹក បើមិនសឹក ក៏ត្រូវសម្លាប់ចោល កាលបើដូច្នេះ អ្នកបួសក្នុងព្រះពុទ្ធសាសនាទើបមិនអាចរស់នៅបាន លុះមិនមានព្រះពុទ្ធនៅសល់  ព្រះពុទ្ធសាសនាក៏សាបសូន្យទៅដោយបរិយាយ ម្យ៉ាងទៀត អ្នកដែលកាន់ព្រះពុទ្ធសាសនាភាគច្រើនជាអភិជន កាលបើពួកអភិជនទាំងនោះអស់អំណាចទៅ ព្រះពុទ្ធសាសនាក៏អស់ឥទ្ធិពលទៅផងដែរមិនដូចយ៉ាងសាសនាហិណ្ឌូដែល

មានអ្នកគោរពកាន់ភាគច្រើនជាសាមញ្ញជននិងសាសនាហិណ្ឌូអាចស្ថិតនៅបានដោយសារសាមញ្ញជនទាំងនេះ ។ 

លុះដល់ ព.ស. ១៧៤៥ មោហម្មត ឃោរីក៏បាត់បង់ជីវិតទៅ អៃបាក់ទើបស្ថាបនាខ្លួនឯងជាព្រះមហាក្សត្រ(សុលតាន)នៃក្រុងដេលី  ពួកទើក(តួរគី)ទើបគ្រប់គ្រងឥណ្ឌាបន្តមកទៀត ទោះបីមានការផ្លាស់ប្តូរអ្នកគ្រប់គ្រងនិងសែស្រឡាញខ្លះក៏ដោយ ប៉ុន្តែអ្នកគ្រប់គ្រងទាំងអស់សុទ្ធតែជាមុស្លិម ពួកមុស្លិមគ្រប់គ្រងឥណ្ឌាជាង ៦០០ ឆ្នាំ នៅពេលអៃបាក់បាត់បង់ជីវិតទៅ រាជប័ល្ល័ង្កក្នុងក្រុងដេលីក៏ត្រូវគ្រប់គ្រងដោយអ៊ិលតូមិត(Iltumit ) អ៊ិលតូមិតជាអ្នកគ្រប់គ្រងដែលមានសមត្ថភាពប៉ុន្តែរឹតត្បិតអ្នកកាន់សាសនា និងព្យាយាមបង្ខិតបង្ខំពលរដ្ឋឲ្យក្លាយជាមុស្លិម ក្នុងកំលុងពេលនេះ ពុទ្ធសាសនិកជនដែលជាឃរាវាសនៅមានសល់ប៉ុន្តែត្រូវបង្ខិតបង្ខំឲ្យប្តូរសាសនា អ្នកខ្លះក៏បែរទៅកាន់សាសនាឥស្លាមនិងហិណ្ឌូដើម្បីសម្របខ្លួនតាមសង្គម លុះអ៊ិលតូមិតបាត់បង់ជីវិតទៅ ក៏ឲ្យកូនស្រីគ្រប់គ្រងជំនួស គឺ រាជិយា(Raziya) ប៉ុន្តែព្រោះមន្ត្រី៏រាជការបរិវារជាមុស្លិមមិននិយមចូលចិត្តអ្នកដឹកនាំស្រ្តី នាងរាជិយាទើបត្រូវគេលួចធ្វើឃាត លោកនាសិរុទ្ធិន(Nasiruddin)ទើបឡើងគ្រប់គ្រងរាជប័ល្ល័ង្កដេលី បន្ទាប់ពីលោកនាសិរុទ្ធិន លោកបាល់បាន់(Balban)ក៏ឡើងគ្រប់គ្រង ។  http://dlvr.it/1YPrf1

                                          សមាគមព្រះសង្ឃខ្មេរកម្ពុជាក្រោមប្រចាំអឺរ៉ុប..!

        សមាគមនេះមានតែមួយប៉ុណ្ណោះ..! បើមានឈ្មោះទីពីរគឺជនសរសេរក្រោយជាជនក្លែងបន្លំ..!

អង្គខ្ញុំព្រះករុណា-អាត្មាភាពមានស្នើរច្បាប់ដល់រដ្ឋាភិបាលបារាំង។ រដ្ឋាភិបាលបារាំងបានស្របច្បាប់

កាលពីថ្ងៃទី ០៣ ខែ ១២ ឆ្នាំ ២០១១ លេខសមាគម៖

                                                                  ASSOCIATION MOINE BOUDDHISME                            

                                                                     KHMER DU KAMPUCHEA-KROM

                                                                                             EN EUROPE

                                                                  Apt 1 – 34 Bis , Avenue de Verdun                                            

                                                                  41000 BLOIS             

                                                                  Tél : 02 54 56 00 96  ; 06 52 49 57 16 

                                                                  E-mail : uoongsok@live.fr

                                                                  No- Association : W 411003495 

សូមប្រគេននិងជំរាបពុទ្ធបរិស័ទទាំងបព្វជិតនិងគ្រហស្ថសូមនិមន្តជ្រាបនិងសូមជ្រាបជាពត័មាន..!

អង្គខ្ញុំព្រះករុណា-អាត្មាភាពបានជួលផ្ទះគេមួយមានពីរបន្ទប់សឹងហើយនិងបន្ទប់ទទួលភ្ញៀវមួយថ្លៃឈ្នួល

គេៗយកមួយខែប្រាំរយអឺរ៉ូមិនទាន់គ្នេរទឹកភ្លើងកំដៅនិងទូរស័ព្វព្រមទាំងម្ហូបចំណីព្រះសង្ឃឆាន់ចុកផង

បើគ្នេរអោយគ្រប់ចំនួនត្រូវចំណាយ ២០០០ អឺរ៉ូ ។

អង្គខ្ញុំព្រះករុណា-អាត្មាភាពបានប្រាក់ខែតែ ៤១០ អឺរ៉ូ ក្នុងមួយខែប៉ុណ្ណោះ..!

អង្គខ្ញុំព្រះករុណា-អាត្មាភាពមានប្រាក់ខែតែប៉ុណ្ណឹងធ្វើយ៉ាងម៉េចនិងទប់ទល់ឈ្នះ..!

ដូច្នេះសូមអំពាវនាវនិងបវារណាព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងសប្បុរសជនគ្រប់រូបជួយជាបន្ទាន់..!

អោយបានទៀងទាត់រាល់ខែផង..!

សូមអរព្រះគុណនិងអរគុណ..!

ធ្វើនៅខេត្តប្ល៑រ្សថ្ងៃទី១១ខែ០៥ឆ្នាំ២០១២

ហត្ថលេខា

សុខ

ព្រះតេជគុណ អួ៑ង សុខ http://dlvr.it/1YJT03

ព.ស. ២៥៥៥ ជាឆ្នាំដែលពុទ្ធសាសនិកជនទូទាំងពិភពលោកប្រារព្ធឆ្លងពុទ្ធជយន្តី ២៦០០ ឆ្នាំ នៃការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ព្រោះជាហេតុការណ៍ពិសេសដែលពិភពលោកគួររំលឹកនិងចងចាំ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ឧទ្ទិសជីវិតផ្សព្វផ្សាយសច្ចធម៌ដែលព្រះអង្គរកឃើញអស់រយៈពេល ៤៥ ឆ្នាំ លុះដល់គម្រប់ខួបនៃការត្រាស់ដឹងរបស់ព្រះអង្គ ទើបប្រជាជនទូទាំងពិភពលោកដែលរាប់អានបូជាព្រះអង្គជាសរណៈទីពឹងនាំគ្នាសម្តែងកតញ្ញូតាធម៌ចំពោះព្រះបញ្ញាគុណ ព្រះវិសុទ្ធិគុណ និង ព្រះមហាករុណាគុណរបស់ព្រះអង្គ  មិនត្រឹមតែប្រជាជនសាមញ្ញធម្មតាទេដែលប្រារព្ធឆ្លងពុទ្ធជនយន្តី ២៦០០ ឆ្នាំនេះ សូម្បីតែអង្គការពិភពលោកដែលហៅថាអង្គការសហប្រជាជាតិក៏ប្រារព្ធឆ្លងពុទ្ធជយន្តីជាមួយនឹងពុទ្ធសាសនិកជនទូទាំងសកលលោកផងដែរ នាឱកាសពិសេសនៃពុទ្ធជយន្តី ២៦០០ ឆ្នាំនេះ លោកបាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លៃងពាក្យពេចន៍ដែលមានគុណតម្លៃគួរដល់ការចងចាំនិងកត់ត្រាចារឹកទុកក្នុងប្រវត្តិសាស្រ្តព្រះពុទ្ធសាសនានៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១១ ថា 

“ខ្ញុំមានចិត្តសោមនស្សត្រេកអរដែលបានចួលរួមប្រារព្ធឆ្លងឱកាសដ៏ប្រកបដោយសិរីមង្គលនេះជាមួយនឹងអ្នកទាំងអស់គ្នាទាំងជាការប្រារព្ធឆ្លងដើម្បីខ្លួនខ្ញុំផ្ទាល់ផង ត្បិតថា ម្តាយរបស់ខ្ញុំក៏ជាពុទ្ធសាសនិកជនម្នាក់ ខ្ញុំនៅចាំបានយ៉ាងច្បាស់ពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ដែលជួយជម្រុញទឹកចិត្តខ្ញុំក្នុងយុវវ័យ គុណតម្លៃនៃបញ្ញាស្មារតី មេត្តាករុណា និង សន្តិភាព ពាក្យប្រៀនប្រដៅដ៏មានគុណតម្លៃទាំងនេះបានអប់រំបន្ទំនិស្ស័យដល់យុវភាពរបស់ខ្ញុំយ៉ាងច្រើនដែលជាផ្នែកមួយជួយជម្រុញទិសដៅជីវិតរបស់ខ្ញុំឲ្យងាកទៅចាប់ អារម្មណ៍ក្នុងការងារផ្នែកសង្គម កាលពី ៣ ឆ្នាំមុន ខ្ញុំបានមានឱកាសទៅទស្សនាសំវេជនីយស្ថានមួយ គឺ លុម្ពិនីវ័នដែលជាទីប្រសូតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ក្នុងប្រទេសនេប៉ាល ខ្ញុំដើរទៅជុំវិញបរិវេណដ៏សក្តិសិទ្ធិនេះនិង នឹកជ្រះថ្លាក្នុងចិត្តយ៉ាងខ្លាំងដែលព្រះអង្គបង្រៀនឲ្យស្រឡាញ់សេចក្តីស្ងប់ ព្រះពុទ្ធសាសនានិងអង្គការសហប្រជាជាតិមានគោលដៅដូចគ្នា គឺ សន្តិភាព សេចក្តីថ្លៃថ្នូរ និងសិទ្ធិមនុស្សសម្រាប់មនុស្សជាតិទាំងមូល ព្រោះហេតុនោះបានជារយៈពេលជាង ១០ ឆ្នាំកន្លងមកមហាសន្និបាតអង្គការសហប្រជាជាតិបានលើកតម្កើងថ្ងៃវិសាខបូជាឲ្យជាថ្ងៃសំខាន់សកលលោក នៅពេលនោះ  អ្នកតំណាងភាគីពុទ្ធបរិស័ទរបស់ប្រទេសសិរីលង្កាបានថ្លែងអមតវាចាយ៉ាងកងរំពងថា ‘អ្នកដឹកនាំអាចដឹកនាំឲ្យឈ្នះសង្រ្គាមលើមនុស្សរាប់លាននាក់បាន ប៉ុន្តែអ្នកដឹកនាំដែលធំធេង គឺ អ្នកដែលអាចយកឈ្នះខ្លួនឯងបាន’ ពាក្យពេចន៍នេះរំលឹកឲ្យខ្ញុំនឹកឃើញដល់ពាក្យបារព្ធខាងដើមនៃធម្មនុញ្ញយូនិស្កូ(UNESCO) ថា នៅពេលសង្គ្រាមកើតឡើងក្នុងចិត្តរបស់មនុស្សយើង ខាងក្នុងចិត្តមនុស្ស ក៏ត្រូវតែកសាងរបាំងការពារសេចក្តីស្ងប់ដែរ ពិភពលោករបស់យើងពោរពេញទៅដោយសង្រ្គាមនិងជម្លោះ អង្គការសហប្រជាជាតិមានតួនាទីខិតខំកសាងសុខសន្តិភាពឲ្យបានរឹងមាំដល់ពិភពលោក ដោយអនុវត្តតួនាទីបែបសម្របសម្រួល បើកកិច្ចចរចា និង កសាងទំនាក់ទំនងការទូត ដើម្បីសម្រុតសម្រាលលក្ខខណ្ឌនៃជម្លោះចលាចល ទុរ្ភិក្សភ័យ និង ទុគ្គតភាពដែលបណ្តាលមកពីអសមភាពនិងអយុត្តិធម៌សង្គម រហូតដល់ប្តេជ្ញាការពារធម្មជាតិនិងបរិស្ថានឲ្យស្ថិតស្ថេរគង់វង្ស បានជាទីពឹងអាស្រ័យរបស់យើងទៀតផង ក្នុងមហាវីរិយភាពរបស់យើងនេះ យើងអាចសិក្សាឈ្វេងយល់ពីប្រភពពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់បាន ប្រមាណជា ២៦០០ កន្លងមកដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់ដឹង អ្វីដែលព្រះអង្គត្រាស់ដឹងនោះចាត់ជារឿងជឿនលឿនណាស់ ព្រះអង្គបានបង្រៀនដល់ទំនាក់ទំនងគ្នារវាងមនុស្ស និង មនុស្ស សព្វថ្ងៃនេះយើងសង្កេតឃើញបានយ៉ាងច្បាស់ថា អ្វីដែលព្រះអង្គបានបង្រៀនក្លាយជាការពិត  យើងទាក់ទងគ្នាតាមដំណើរផ្លូវអាកាស តាមទូរសព្ទ និង តាមបណ្តាញសង្គមអន្លាញ យើងម្នាក់ ៗសុទ្ធតែងាយរងគ្រោះមហន្តភ័យគំរាមគំហែងផ្សេង ៗ ដូចជា ជម្ងឺរាតត្បាត ចំហាយពុលផ្នែកបរិស្ថាន និង គ្រោះធម្មជាតិទាំងពួង  យើងអាចយកឈ្នះបញ្ហាទាំងអស់នេះបានដោយការសហការគ្នាដើម្បីមនុស្សជាតិទាំងមូល យើងប្រឈមមុខនឹងជោគវាសនារួមគ្នា កាលពី ២៦០០ ឆ្នាំកន្លងមក ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់បង្រៀនអំពីជីវិតនិងបរិស្ថានថាជាធម្មជាតិអាស្រ័យគ្នាទៅវិញទៅមក សព្វថ្ងៃនេះ យើងដឹងហើយថា វិធីការដែលយើងប្រព្រឹត្តបដិបត្តិចំពោះពិភពផែនដីរបស់យើងនោះបានមានផលប៉ះពាល់ដល់យើងដោយផ្ទាល់ កាលបើយើងបំពុលប្រភពផ្លូវទឹក ឬ បង្ហិនបង្ហោចធនាកររបស់យើង យើងក៏ទទួលផលវិបាកនៃទង្វើរបស់យើង ផ្ទុយទៅវិញ បើយើងជួយគ្នាថែរក្សាការពារបរិស្ថាននិងធម្មជាតិ យើងមុខជានឹងទទួលបានអានិសង្សនៃទង្វើល្អនេះមិនខាន ២៦០០ ឆ្នាំកន្លងមក ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់បង្រៀនធម៌អហិង្សានិងបង្រៀនឲ្យគោរពជីវិតសព្វសត្វស្មើនឹងជីវិតខ្លួន សព្វថ្ងៃនេះ យើងហាក់ស្ថិតនៅឆ្ងាយពីការយល់ដឹងអរិយសច្ចធម៌ទាំងនេះ ប៉ុន្តែយើងយល់ថាកិច្ចការនេះជាកិច្ចការបន្ទាន់ទាន់ហន់ ហេតុនោះបានជាយើងត្រូវធ្វើការងារនេះដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍(Millennium Development Goals) ពោលគឺ យើងលើកស្ទួយការយោគយល់គ្នាទៅវិញទៅមក និង ខំប្រឹងដោះស្រាយជម្លោះដោយសន្តិវិធី  ទោះបីព្រះពុទ្ធសាសនាមានអាយុកាលជាង ២៦ សតវត្សរ៍កន្លងមកហើយក៏ដោយ ប៉ុន្តែព្រះពុទ្ធសាសនានៅតែមានឥទ្ទិពលរហូតមកដល់សព្វថ្ងៃនេះដដែល  ហេតុនោះការដែលយើងប្រារព្ធឆ្លងពុទ្ធជយន្តី ២៦០០ ឆ្នាំនៃការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ជាការក្រើនរំលឹកយើងរាល់ ៗគ្នាឲ្យយល់ដឹងដល់គោលធម៌មួយរបស់ព្រះអង្គ គឺ ខន្តីធម៌  ពោលគឺ ឲ្យយើងចេះគោរពគ្នាគ្រប់សាសនាទាំងអស់ និងជួយធ្វើការងារដើម្បីសុខមាលភាពរបស់មនុស្សជាតិទាំងមូល” អានអត្ថបទជាភាសាអង់គ្លេស

ពុទ្ធជយន្តី ប្រែថា ថ្ងៃខួបជ័យជម្នះរបស់ព្រះពុទ្ធជាម្ចាស់ ពោលគឺ ថ្ងៃត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ហ្នឹងឯង ។

ទោះបីព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បរិនិព្វានអស់រយៈពេល ២៥៥៥ ឆ្នាំកន្លងទៅហើយក៏ដោយ ប៉ុន្តែអ្វីដែលព្រះអង្គបានបង្រៀនប្រៀនប្រដៅនៅតែទំនើបទាន់យុគសម័យដដែល ព្រោះអ្វី ៗដែលព្រះអង្គបង្រៀននោះសុទ្ធតែជាសច្ចធម៌ដែលហួសវិស័យនឹងមនុស្សបុថុជ្ជនណា ៗនឹងអាចកាច់បំបាក់បាន ឲ្យតែហៅថាជីវិតសុទ្ធតែទាក់ទងនឹងគោលធម៌ដែលព្រះអង្គរកឃើញទាំងអស់ ការសិក្សាឈ្វេងយល់រាល់បញ្ហានិងប្រភពបញ្ហាដែលមនុស្សនៅពាក់ព័ទ្ធជាមធ្យោបាយឈានទៅរកការដោះស្រាយបញ្ហាទាំងនោះដោយបញ្ញាយល់ដឹង សមដូចពុទ្ធតម្រាស់ថា វីរិយេន ទុក្ខមច្ចេតិ ដោះស្រាយបញ្ហាបានដោយសេចក្តីប្រឹងប្រែង ។ http://dlvr.it/1Wps3T

ឧកាស..! យោបនធម្មានុធម្មប្បដិបន្នោ វិហរតិ សាមីចិបដិបន្នោ អនុធម្មចារី សោតថាគតំ សក្ករោតិ គរុករោតិ

មានេតិ បូជេតិ បរិមាយ បូជាយ បតិបតិ្តបូជាយ..!

អ្នឯណាមួយ ជាអ្នកប្រតិបត្តិនូវធម៍ ដ៏សមគួរដល់ធម៍ ជាអ្នកប្រព្រឹត្តតាមធម៍ ជាប្រក្រតីអ្នកនោះឈ្មោះ

ថាគោរពនូវព្រះតថាគត ដោយបតិបត្តិបូជាជាការបូជាដ៏ឧត្តម..! ។ http://dlvr.it/1WY23M

We are honored to invite you, your family and friends to join with us on Visakha Puja Day that will be celebrated on the date and location as below:Location: Bodhikaram Temple, 1197 Deer Park Rd, Ottawa, ONSaturday Evening, May 05, 2012_Start from 7:30 PM to 10:00 PM_
-Pay Respect to the Triple Gem and Undertake the Five Precepts
-Invite the Monks chanting Paritta
-Perform the devotional acts and offerings to the Buddha

Sunday Morning, May 06, 2012
-9:00 am: Arrival of guests
-9:30 am: Paying respects to the Triple Gem and taking the Five Precepts.
-10:00 am: Putting alms into alms-bowl, Food offering to th Buddhist Monks.
-10:30 am: Dhamma Lecture given by the monk.
-11:30 am: Blessing given by the monks, Lunch of monks.
-12:00 am Communal Lunch.

Visakhha Puja Day marks the Buddhism Trinity or three important incidents occurred in the life of Lord Buddha on the same day. They happened on the same day on full moon of the sixth lunar month. The three significant separate events are:

* _The Buddha was born  on this day. Buddha was born into a royal family in what is now Nepal._
* _The Buddha achieved “The Enlightenment(NIRVANA) on the same day_
* _He passed away at age 80 in India._

In his early years he lived a life of luxury and was shielded from the life of misery that most of the kingdom’s people lived in. At the age of 29 he left this life of luxury and studied the practices of Brahmin ascetics who denied themselves all but the most vital essentials of life. Eventually he rejected this practice and practice the “middle way” – a simple rational life of moderation. At the age of 39 he attained enlightenment. His discovery is referred to as the four noble truths:

* _The Noble Truth of Suffering_
* _The Noble Truth of the Origin of Suffering_
* _The Noble Truth of Extinction of Suffering_
* _The Noble Truth of the Path leading to the Extinction of Suffering_

He spent the remainder of his life wandering from place to place teaching his discoveries. Typical activities would include: Going to temple for special observances and listening to Dhamma teaching, giving food to the Monks, and Keeping the Five or Eight precepts.The way of celebrating Visakha Puja is similar to the celebration of Magha Puja.May peace and happiness be upon you and all beings in the universe! http://dlvr.it/1WJBT8

សូមចំរើនពរញាតិញោមពុទ្ធបរិស័ទនិងសប្បុរសជនទាំងជិតឆ្ងាយ..!

សូមនិមន្តជ្រាប..និងអពី្ជញជ្រាប..!

ព្រះពុទ្ធអង្គនេះទើបតែជាវមានទម្ងន់៥៧គីឡូក្រាម

កំពស់១ម៉៥០ទំហុំព្រះភ្នែន០.៥៥ម៉ជុំវិញត្របកឈូក០.៤៥ម៉។

ដោយសទ្ធាជ្រះថ្លាដ៏មុះមុតនៃសន្តានចិត្តយ៉ាងល្អរបស់គ្រួសារលោក-លោកស្រីហុ៑យម៉ៅ

បរិច្ចាគចតុបច្ច័យ៤១១អឺរ៉ូជាវដាក់វត្តមង្គលសោភ័ណ្ឌប្រចាំខេត្តប្លរ្ស។

នៅបន្តរកសាងឆព្វណ្ណរង្សីថែមទៀត..!

ព្រោះនូវមានការខ្វះខាតជាច្រើន..!

០១-ឆព្វណ្ណរង្សី

០២-គូររូបព្រះពុទ្ធបដិមាករបន្ថែមតាមជព្ជាំាងទៀត..!

០៣-រៀបចំវត្តអារាម..!

និងបន្តរបេសកៈកម្មជាហូរហែរ..!

សូមព្រះករុណាគ្រប់ព្រះអង្គនិងពុទ្ធបរិស័ទទាំងជិតឆ្ងាយជួយគាំទ្រនិងជួយជ្រុំជ្រែង..!

សូមទំនាក់-ទំនងតាមលេខទូរស័ព្វ៖០០៣៣៦៥២៤៩៥៧១៦

VENERABLE UOONG SOK

34 BIS , AVENUE DE VERDUN

41000 BLOIS ( FRANCE )

TEL : 0033 2 54 56 00 96 ; 0033 6 52 49 57 16 

E-mail : uoongsok@live.fr

សូមអរព្រះគុណនិងអរគុណ..! http://dlvr.it/1VxrbM

០១-សមាគមព្រះមាតាត្រៃភពធ្វើបុណ្យវិសាខបូជា

សូត្រមន្តព្រមទាំងរាប់បាត្រវេរភត្តប្រគេនព្រះសង្ឃនិងឆាន់នូវព្រឹកថ្ងៃអាទិត្យទី១៣ខែ០៥ឆ្នាំ២០១២

ព្រះសង្ឃឆាន់រួចពុទ្ធបរិស័ទក៏ពិសារភោជនាហាររួមគ្នា។

លុះចប់ពិសារភោជនាហាររួចហើយក៏ធ្វើពិធីហែរប្រទក្សិណព្រះពុទ្ធរូបបីជុំរួចហើយក៏ពិធីវិសាខបូជា..!

នៅអាស័យដ្ឋាន៖ សមាគមព្រះមាតាត្រៃភព

ENTRE 1 BIS , RUE JEAN LE GALLEU 94200 IVRY

SUR SEINE METRO : PIERRE ET MARIE CURIE  LIGNE 7 

ដោយព្រះតេជគុណ៖ អួ៑ង សុខ ជាអ្នកដឹកនាំកម្មវិធីបុណ្យ..!

សូមញាតិញោមចូលរួមអោយបានច្រើនកុះករនិងអនុមោទនាយកមគ្គផលរៀងៗខ្លួន។

សូមអនុមោទនា..!

——————————————————————————————————————————

ថ្ងៃទី០៥ខែ០៥ឆ្នាំ២០១២

ទទួលបុណ្យចូលឆ្នាំនៅខេត្តហ្សែ

សមាគមហ្សែនិមន្តទៅចាត់ចែងកម្មវិធីបុណ្យនៅទីនោះទៀត..!

សូមញាតិញោមចូលរួមអោយបានច្រើនកុះករនិងអនុមោទនាយកមគ្គផលរៀងៗខ្លួន។

សូមអនុមោទនា..!

——————————————————————————————————————————

ថ្ងៃសៅរ៍ទី១៩ខែ០៥ឆ្នាំ២០១២

សមាគមបារាំង-ខ្មែរប្រចាំខេត្តប្ល៑..!

បានរៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅថ្ងៃទី១៩ខែ០៥ឆ្នាំ២០១២នេះ

ហើយអង្គអាត្មាភាពសូមបន្ថែមថា៖ បុណ្យវិសាខបូជាសម្រាប់ខេត្តប្ល៑រ្សផង។

ពីព្រោះស្នើរសាលបុណ្យគេអត់បានទៀតទេ…បើសុំដដែលៗពួកបារាំងវាវាយតម្លៃថា៖

ខ្មែរយើងធ្វើបុណ្យចូលឆ្នាំឬបុណ្យវិសាខបូជាច្រើនសារពេក..!

គិតថា៖ឆ្នាំក្រោយគិតធ្វើបុណ្យវិសាខបូជាអោយធំម្តងនៅខេត្តប្លរ្សនេះ..។

ហើយមានសុំគេហែរព្រះពុទ្ធរូបតាមផ្លូវសាធារណៈផង..!

ហេតុនេះសូមញាតិញោមចូលរួមបុណ្យចូលឆ្នាំតាមប្រពៃណីជាតិខ្មែរប្រចាំខេត្តប្ល៑រ្ស

នៅថ្ងៃទី១៩ខែ០៥ឆ្នាំ២០១២ខាងមុខអោយបានច្រើនកុះករនិងអនុមោទនាយកមគ្គផល

អោយបានគ្រប់ៗគ្នាទៅហោង..!

សូមអនុមោទនា..!

——————————————————————————————————————————

ក្នុងខ្នើតខែវិសាខនេះព្រះអង្គ អួ៑ង សុខ អត់បានគង់នៅវត្តទេ…រវល់តែនិមន្តដើរ

ទៅជួយគេ..! ខានធ្វើវិសាខបូជាផ្ទាល់វត្តខ្លួនឯង…រង់ចាំឆ្នាំក្រោយទៅចុះ..!

អត្ថន័យបុណ្យវិសាខបូជាគឺជាថ្ងៃដែលព្រះបរមគ្រូ

០១-ថ្ងៃប្រសូត្តិ

០២-ថ្ងៃត្រាស់ដឹង

០៣-ថ្ងៃព្រះបរមគ្រូចូលនិព្វាន http://dlvr.it/1V8MQN

ព្រះពុទ្ធសាសនាក្នុងយុគសម័យមុស្លិមកាន់កាប់ ព.ស. ១៧០០-២២០០

បន្ទាប់ពីរាជវង្សបាលៈដួលរលំទៅ ទំនាបទន្លេគង្គាភាគកណ្តាលក៏ស្ថិតនៅក្រោមការកាន់កាប់របស់រាជវង្សសេនាដែលស្ថាបនាដោយរាជវង្សលវសេនា(Lavasena)  ក្សត្ររាជវង្សនេះភាគច្រើនកាន់សាសនាឥណ្ឌូប៉ុន្តែក៏ទ្រង់ឧបត្ថម្ភព្រះពុទ្ធសាសនាខ្លះដែរ នៅខាងចុងរាជវង្សនេះ អាណាចក្រមគធៈនិងឥណ្ឌាភាគឧត្តរកណ្តាលទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពមុស្លិម ។

នៅខណៈដែលលទ្ធិពុទ្ធតន្រ្តៈកំពុងតែទទួលបានការបដិបត្តិយ៉ាងសុសសាយក្នុងឥណ្ឌាភាគខាងជើង ភាគកណ្តាល និងភាគខាងកើតក្នុងចំណោមប្រជាជនវណ្ណៈទាប ព្រះពុទ្ធសាសនាដើមក៏ដល់នូវហាយនភាពសាបសូន្យ កើតសទ្ធម្មប្បដិរូបផ្សែផ្សំ មានសេចក្តីបរិសុទ្ធតិច ចំណេរកាលតមក ក្សត្រមុស្លិមក៏ចាប់ផ្តើមខិតរំកិលកងទ័ពដ៏ស្កឹមស្កៃចូលកាន់កាប់ឥណ្ឌាភាគខាងជើងបានយ៉ាងដាច់ខាត ។

ព.ស. ១៧៤០ កងទ័ពមុស្លិមដឹកនាំដោយលោកមោហម្មតឃោរី(Mohammad Ghori) បានវិលត្រឡប់មកដើម្បីសងសឹកព្រះបាទ ប្រថពីរាជ(Prithaviraj) ព្រមដោយកងទ័ព ១២០០០០ នាក់ លើកកងទ័ពមកពីអាហ្វហ្គានិស្ថានហើយបានយកជ័យជម្នះលើកងទ័ពឥណ្ឌាបានត្រង់វាលបាណិភត្រក្បែរទីក្រុងញ៉ូដេលី ហើយម្តងនេះព្រះបាទប្រថពីរាជទ្រង់ចាញ់យ៉ាងអស់ជើងនិងក្ស័យព្រះជន្ម លើសមរភូមិ ព្រះមហេសីគ្រាន់តែទ្រង់ជ្រាបដំណឹងក៏លោតចូលភ្នក់ភ្លើងព្រមទាំងបរិវារ រហូតដល់ក្លាយជាប្រពៃណីស្រ្តីក្នុងសម័យតមក  ព្រះបាទជាយាចន្រ្ទាទ្រង់ជ្រាបដំណឹងហើយក៏ចាត់ត្រៀមចម្បាំង នៅទីបំផុត ទ្រង់ក៏បរាជ័យក្ស័យព្រះជន្មលើសមរភូមិដែរ ។ 

ព.ស. ១៧៤០ មោហម្មតឃោរីបានតែងតាំងកុដបុឌ្ឌិនអៃបាក់(Qutbuddin Aibak) មេទ័ពរបស់គេឲ្យគ្រប់គ្រងនគរឥន្ទបត្ថ(ដេលី) និងភូមិភាគដទៃទៀតដែលកាន់កាប់បាន អៃបាក់ក៏ពង្រីកចក្រពត្តិចេញទៅជារឿយ ៗ រដ្ឋគុជរ័តនិងរដ្ឋដទៃទៀតក្នុងឥណ្ឌាភាគកណ្តាលត្រូវបានភ្ជាប់បញ្ចូលមកក្នុងសម័យនេះ បន្ទាប់មកទៀត ពួកគេក៏លើកទ័ពទៅកាន់រដ្ឋពិហារ បានទទួលជ័យជម្នះលើព្រះបាទលវសេនាក្សត្រនៃបង្កល ទើបជាការបើកច្រកយ៉ាងស្រួលឲ្យដល់កងទ័ពមុស្លិមវាយសម្រុកបុកចូលឥណ្ឌាដូចយ៉ាងធ្លាយទំនប់ទឹក បានបំផ្លិចបំផ្លាញវត្តអារាមនិងទីកន្លែងសំខាន់ ៗរបស់ព្រះពុទ្ធសាសនា របស់ហិណ្ឌូ និង ជេន បានធ្វើគុតព្រះសង្ឃសាមណេរជាច្រើនម៉ឺនរូប ។ http://dlvr.it/1T7s1n

អង្គខ្ញុំព្រះករុណា-អាត្មាភាពជាព្រះចៅអធិការវត្តមង្គអលសោភ៍ណ្ឌប្រចាំខេត្តប្លរ្សនិងជាប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោមប្រចាំអឺរ៉ុប។

សូមអំពាវនាវបណ្តារសប្បុរសជនទាំងឡាយមានទាំងគ្រហស្ថនិងបព្វជិតចូលវិភាគទានចេញជាបច្ច័យបួនសម្រាប់ជាវផ្ទះធ្វើវត្ត

សម្រាប់ទុកព្រះសង្ឃទួទៅទិសទាំងបួនប្រើបា្រស់ក្នុងប្រទេសបារាំង។

សូមបវារណានិងអំពាវនាវចូលតាមសទ្ឋា..!

ពីព្រោះសព្វថ្ងៃនេះអង្គខ្ញុំព្រះករុណា-អាត្មាភាពមានលទ្ឋភាពតែបនិ្តចបន្តួចប៉ុណ្ណោះពុំអាចបោះជំហ៑ានទៅមុខ

ទៀតបានឡើយ។

ឈ្នួលផ្ទះគេមានពីរបន្ទប់និងសាលទទួលភ្ញៀវមួយក្នុងមួយខែត្រូវចំណាយ៥០០អឺរ៉ូ។

ភ្លើងក្នុងមួយខែត្រូវចំណាយ២០៦អឺរ៉ូ៩៤សេន។

ថ្លៃហ្កាស់ក្នុងមួយខែត្រូវចំណាយ២៦៨អឺរ៉ូនិង៤២សេន។

ដូច្នេះសូមពឹងទៅលើពុទ្ឋបរិស័ទទួទៅជួយស្ទួយនិងជួយជ្រុំជ្រែងអោយព្រះពុទ្ឋសាសនាឈានទៅមុខ។

សូមផ្ញើរជាលិខិតបវារណានិងអំពាវនាវភ្ជាប់ជាមួយផង។

សូមអរព្រះគុណនិងអរគុណ។

ធ្វើនៅវត្តមង្គលសោភ័ណ្ឌថ្ងៃទី២១ខែ០៤ឆ្នាំ២០១២

ហត្ថលេខា

សុខ

ព្រះតេជគុណអួ៑ងសុខ http://dlvr.it/1SkW9W

រាជវង្សបាលៈបានផុតរលត់ទៅក្នុងព.ស.១៦៨៣ ដោយសារការចូលឈ្លានពានរបស់ពួកសេនាមកពីភាគខាងត្បូងដែលប្រឆាំងនឹងព្រះពុទ្ធសាសនា ពួកសេនារាប់អានព្រះវិស្ណុសើរើកែប្រែនិកាយវិស្ណុសាថ្មី និងគាំទ្រមហាវិទ្យាល័យតន្រ្តៈឲ្យជាស្ថាប័នការសិក្សា និងវប្បធម៌ ប៉ុន្តែអាណាចក្រសេនានៃបង្កលក៏មានអាយុកាលខ្លី ត្រូវបរាជ័យចំពោះពួកមុស្លិមទើកនិងពួកអាហ្គានក្នុងកំលុងប្រមាណជាព.ស. ១៧៤២ ។

ពួកសាសនានិយមមិនត្រឹមតែបំផ្លាញស្ថាប័ននិងធនធានមនុស្សផ្នែកនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញប្រជាជន និង ស្ថាប័នសាសនាផងដែរ ព្រោះមានគំហើញខុសថា ព្រះសង្ឃក្នុងព្រះពុទ្ធសាសនាគ្រាន់តែជាអ្នកបូជារូបគោព(Idolater) ដោយជំនឿងប់ងុលហេតុនោះទើបត្រូវសម្លាប់យ៉ាងឃោរឃៅបំផុត វិហារ ចេតីយ៍ មហាវិទ្យាល័យ និងសាលារៀនទាំងអស់ត្រូវដុតបំផ្លាញចោល ជាពិសេស មហាវិទ្យាល័យនាឡន្ទាត្រូវបានដុតកម្ទេចចោលអស់ជាច្រើនខែ លោកម៉ិនហាសាត(Minhasad) ប្រវត្តិវិទូមុស្លិមបានកត់ត្រាទុកក្នុងសៀវភៅទេវកត(Tavakata) ថា

“កណ្តាលទីក្រុងមានវត្តធំនិងរឹងមាំជាងកន្លែងដទៃ មិនអាចរៀបរាប់វិសាលភាពបានទេ សុលតាន(Sultan)បានរៀបរាប់ដោយសម្ងើចថា បើអ្នកណាចង់កសាងអគារឲ្យស្មើនឹងវត្តនេះត្រូវចំណាយទ្រព្យ ១០០០០០ ឌីណាក្រហម (Hundred thousand red Dinars) ហើយត្រូវចំណាយពេលកសាង ២០០ ឆ្នាំ និងត្រូវការកម្មករសំណង់មានបទពិសោធនិងសមត្ថភាពទៀងទើបអាចធ្វើបាន ប៉ុន្តែសុលតានបានបញ្ជាទាហានថា វត្តទាំងអស់ត្រូវតែដុតបំផ្លាញចោលដោយការជះប្រេងនិងយកភ្លើងដុតនិងកម្ទេចឲ្យរាបទាប” 

សន្និដ្ឋានថា នៅខណៈដែលសុលតានបញ្ជាទាហានឲ្យដុតបំផ្លាញមហាវិទ្យាល័យនាឡន្ទានោះ សកម្មភាពសិក្សានិងសាសនាកិច្ចទំនងជាប្រព្រឹត្តទៅជាធម្មតា សង្កេតឃើញបានយ៉ាងច្បាស់ពីកំណត់ហេតុរបស់លោកម៉ិនហាសាតក្នុងសង្កាត់សេចក្តីបន្ទាប់មកទៀតថា

“មនុស្សជាច្រើនដែលអាស្រ័យនៅក្នុងទីកន្លែងនោះនាំគ្នារត់ខ្ចាត់ខ្ចាយចេញទៅកាន់ទីកន្លែងដទៃ មនុស្សខ្លះក៏គេចភៀសខ្លួនទៅបាន ប៉ុន្តែសម្រាប់អ្នកដែលមិនអាចគេចខ្លួនទៅបានត្រូវសម្លាប់ចោលទាំងអស់ មេទ័ពម៉ាមុត(Mahmud) បានកំណត់ជម្រើសឲ្យប្រជាជន ២ យ៉ាង គឺ ការចូលមករាប់អានសាសនាឥស្លាម ឬ សេចក្តីសម្លាប់ ប៉ុន្តែប្រជាជនទាំងនោះសុខចិត្តទទួលយកសេចក្តីស្លាប់” ។ http://dlvr.it/1S2PxS

មហាវិទ្យាល័យនាឡន្ទាជាមជ្ឈមណ្ឌលសិក្សាព្រះពុទ្ធសាសនាយ៉ាងសំខាន់ នាឡន្ទាជាក្រុងខ្នាតតូចប៉ុន្តែមានមនុស្សអាស្រ័យនៅកុះករ នាឡន្ទាបានប្រាកដក្នុងគម្ពីរព្រះត្រៃបិដកនិងអដ្ឋកថាជាច្រើនកន្លែងក្នុងសម័យពុទ្ធកាល ដូចជា ត្រង់សេចក្តីដែលព្រះពុទ្ធជាម្ចាស់ត្រាស់កេវដ្តសូត្រដល់គ្រហបតីបុត្រ ឈ្មោះកេវដ្តៈ នាឡន្ទាតាំងនៅឆ្ងាយពីក្រុងរាជគ្រឹះនៃមគធរដ្ឋចំនួន ១ យោជន៍ ព្រះពុទ្ធជាម្ចាស់ទ្រង់ពុទ្ធដំណើរផ្លូវឆ្ងាយហើយប្រថាប់សម្រាកត្រង់ក្រុងនាឡន្ទានេះ ព្រះសង្គីតិកាចារ្យបានអាងសេចក្តីត្រង់នេះថា អន្តរា ច រាជគហំ អន្តរា ច នាឡន្ទំ រវាងក្រុងរាជគ្រឹះ និង នាឡន្ទា ជាដើម

  សម្រង់សេចក្តីខ្លះនៃសុត្តន្តបិដក ទីឃនិកាយ បឋមភាគ សីលក្ខន្ធវគ្គ ព្រហ្មជាលសូត្រថា

“_នៅសម័យមួយ ព្រះមានព្រះភាគជាម្ចាស់ទ្រង់ពុទ្ធដំណើរផ្លូវឆ្ងាយរវាងក្រុងរាជគ្រឹះនិងនាឡន្ទគ្រាមព្រមទាំងភិក្ខុសង្ឃច្រើនចំនួន ៥០០ រូប ឯសុប្បិយបរិព្វាជកក៏ធ្វើដំណើរផ្លូវឆ្ងាយរវាងក្រុងរាជគ្រឹះនិងនាឡន្ទគ្រាមជាមួយនឹងកូនសិស្ស ឈ្មោះព្រហ្មទត្តដែរ…_. ”

នាឡន្ទគ្រាមនេះជាស្រុកកំណើតរបស់ព្រះសារីបុត្រឈ្មោះដើមរបស់លោក គឺ ឧបតិស្សៈដែលជាអគ្គសាវ័កស្តាំរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើង មុនពេលដែលលោកត្រូវចូលបរិនិព្វាន គោលបំណងរបស់ព្រះសារីបុត្រដែលបានធ្វើដំណើរមកកាន់ស្រុកកំណើត គឺ ដើម្បីប្រោសញោមស្រីជាលើកចុងក្រោយនិងដើម្បីចូលបរិនិព្វានក្នុងស្រុកកំណើត ព្រះសារីបុត្រចូលចិត្តជួយ សង្រ្គោះក្មេងអនាថាគ្មានទីពឹងផ្នែកការសិក្សាព្រោះលោកមានជំនាញឯតទគ្គកម្មខាងបញ្ញាដោយហេតុថា ក្នុងយុគសម័យនោះ លទ្ធិព្រាហ្មណ៍ប្រកាន់រើសអើងវណ្ណៈយ៉ាងខ្លាំង មនុស្សទន់ទាបដូចជាយ៉ាងចណ្ឌាល ឬ សូទ្រៈជាដើមមិនអាចសិក្សាគម្ពីរព្រះវេទបានទេ ទាំងកំណត់កតិកាខាងសង្គមទុកផងថា បើសូទ្រៈណាអានគម្ពីរព្រះវេទ ត្រូវកាត់អណ្តាតចោល បើស្តាប់ ត្រូវកាកត់ត្រចៀកចោល បើសិក្សាព្រះវេទត្រូវពុះដងខ្លួនជា ២ ចម្រៀក ដោយមើលឃើញអសមភាពផ្នែកសង្គមជាពិសេស ផ្នែកការសិក្សាយ៉ាងនេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងទើបទ្រង់បើកឱកាសឲ្យកុលបុត្រគ្រប់វណ្ណៈបានចូលមកបួសក្នុងសាសនារបស់ព្រះអង្គនិងសិក្សាព្រះធម្មវិន័យបានដោយឥតរើសអើង ។ 

លុះអំណស់ពីព្រះសម្មាសម្ពុទ្ធជាម្ចាស់និងពុទ្ធសាវ័កសំខាន់ ៗ ទៅ ពុទ្ធបរិស័ទសម័យក្រោយ ៗមកក៏បដិបត្តិតាមគោលការណ៍ ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រួសត្រាយទុកឲ្យ ដូចជា ព្រះបាទអសោកមហារាជ ឬ មហាក្សត្រអង្គដទៃទៀតបានកសាងមហាវិទ្យាល័យនាឡន្ទាឡើងដើម្បីផ្តល់ការសិក្សាដល់សមណៈនិស្សិតទូទៅដោយឥតប្រកាន់ពូជសាសន៍  ។

មហាវិទ្យាល័យនាឡន្ទារីកចម្រើនបានប្រមាណជា ៨០០ ឆ្នាំក៏វិនាសសាបសូនទៅវិញក្រោមកណ្តាប់ដៃឥតត្រាប្រណីរបស់ពួកមុស្លិមនិងព្រាហ្មណ៍ ទោះបីតួលេខដែលកំណត់ពេលវេលានៃហាយនភាពរបស់មហាវិទ្យាល័យនាឡន្ទាមិនច្បាស់លាស់ក៏ដោយ ក៏ល្មមមានភស្តុតាងបង្ហាញខ្លះ ៗថា ហាយនភាពនៃស្ថាប័ននាឡន្ទាបានកើតឡើងដំណាលគ្នានឹងការដែលព្រះពុទ្ធសាសនាចាប់ផ្តើមសាបសូន្យពីប្រទេសឥណ្ឌា តាមកំណត់ហេតុរបស់ភិក្ខុចិនហៀងចាំងបានរៀបរាប់ថា សង្កេតឃើញសេចក្តីទ្រុឌទ្រោមមាននៅទូទៅពាសពេញឥណ្ឌា ទោះបីក្នុងគ្រានោះ នាឡន្ទានៅជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនាដែលកំពុងតែរីកចម្រើនក៏ដោយ ការដែលនាឡន្ទាត្រូវពួកមុស្លិមដុតបំផ្លាញចោលធ្វើឲ្យខូចខាតយ៉ាងដំណំ ភិក្ខុហៀងចាំងសង្កេតឃើញថា វិបត្តិបានកើតឡើងដល់ស្ថាប័ននាឡន្ទាហើយ ភិក្ខុហៀងចាំងបានរៀបរាប់ថា

“នៅពេលដែលលោកធ្វើដំណើរមកដល់នាឡន្ទា មានភិក្ខុសង្ឃអាស្រ័យនៅក្នុងនាឡន្ទាចំនួន ១០០០០ រូប” ប៉ុន្តែចំណេរកាលតមក នៅពេលដែលភិក្ខុអ៊ីជិងធ្វើដំណើរមកដល់ឥណ្ឌាបន្ទាប់ពីភិក្ខុហៀងចាំងមិនប៉ុន្មានឆ្នាំ ឃើញថា មានភិក្ខុសង្ឃអាស្រ័យនៅក្នុងនាឡន្ទាតែ ៣០០ រូបប៉ុណ្ណោះ  សេចក្តីទ្រុឌទ្រោមរបស់ព្រះពុទ្ធសាសនាបានកើតខ្លាំងឡើង នៅពេលដែលកើតមាននិកាយតន្ត្រៈ ដែលនិកាយនេះបានយកពាក្យប្រៀបប្រៀនទៅផ្សែផ្សំជាមួយនឹងលទ្ធិយោគៈ និងវិធីបួជាបួងសួងរបស់លទ្ធិព្រាហ្មណ៍ ពុទ្ធសាសនាដើមត្រូវកប់ផុងទៅក្នុងលទ្ធិជំពើបនេះ  ។

សេចក្តីវិនាសសាបសូន្យរបស់ព្រះពុទ្ធសាសនាពីឥណ្ឌានេះអាចកើតចេញពីមហាប្រាជ្ញនៃសាសនាព្រាហ្មណ៍ដូចជា លោកកុមារិល និង សង្ករាចារ្យទាំង ២ នាក់នេះធ្វើឲ្យព្រះពុទ្ធសាសនារង្គោះរង្គើ ប៉ុន្តែស្ថានការណ៍យ៉ាងឃោរឃៅព្រៃផ្សៃបំផុត គឺ ការដែលពួកមុស្លិមវាយសម្រុកចូលទៅដុតបំផ្លាញនិងសម្លាប់ភិក្ខុសង្ឃដែលអាស្រ័យនៅក្នុងមហាវិទ្យាល័យនាឡន្ទានេះ ប្រវត្តិវិទូមុស្លិមឈ្មោះមិន្ហាច់(Minhaj)បានរៀបរាប់ថា លោកមោហម្ម័តបុកតៀ(Mohammad Bukhtiar) បានបំផ្លិចបំផ្លាញក្រុងមួយក្នុងរដ្ឋពិហារភាគខាងលិចដែលជាប្រភពចំណេះដឹងរបស់ព្រះពុទ្ធសាសនា ទីកន្លែងនោះ គឺ នាឡន្ទាហ្នឹងឯង ។ 

ប្រភពពត៌មានខ្លះថា មេទ័ពមុស្លិមឈ្មោះ បត្យាខិលជី ព្រមទាំងទាហាន ២០០ នាក់បានសម្រុកចូលទៅក្នុងមហាវិទ្យាល័យនាឡន្ទាហើយនិយាយថា

“_ប្រាការនៅទីនេះ ពេញជាចម្លែកប្លែកមែន យុទ្ធជន(ភិក្ខុ)ទាំងអស់សុទ្ធតែស្លៀកដណ្តប់សំពត់ពណ៌លឿង នៅពេលយើងយកដាវកាត់កម្នាក់ហើយម្នាក់ទៀត ក៏នៅតែអង្គុយព្រងើយ មិនស្រែកអង្វរសុំជីវិត មិនស្រែកថ្ងូរឈឺចាប់_”  ។

តាមប្រភពទីបេតិ៍បានរៀបរាប់ថា នាឡន្ទាត្រូវគេបំផ្លិចបំផ្លាញជាច្រើនដងមុនពេលដែលវិនាសហិនហោច លើកទី ១ ប្រមាណជា ព.ស. ១១៤៣ បន្ទាប់ពីក្សត្រកុមារគុបតៈទី ១ (សករាទិត្យ)កសាងមហាវិទ្យាល័យនាឡន្ទាសម្រេច ហើយបន្ទាប់មក ក្សត្រគុបតៈពង្រីកការកសាងបន្ថែមទៀត ប៉ុន្តែត្រូវបានក្សត្រហូណៈ ឈ្មោះ មិហិលរកុលបំផ្លាញចោល ប៉ុន្តែសម័យតមក នាឡន្ទាបានរុងរឿងឡើងម្តងទៀតក្នុងរជ្ជកាលបាលៈទី ២ មានភស្តុតាងក្នុងសំណេរឈ្មោះថា មញ្ជុស្រីមូលកក័លបៈថា

ក្សត្របរទេសឈ្មោះគោមិបានចូលមកកាន់ឥណ្ឌាតាមផ្លូវកស្មីរៈបំផ្លិចបំផ្លាញវត្តនិងធ្វើគុតព្រះសង្ឃអស់ជាច្រើន នាឡន្ទាត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីអស់ក្នុងកំលុងប្រមាណជា ព.ស. ១៧៧៧ ដល់ ព.ស.១៨៩៩ ឬ គ.ស ១២៣៤ ដល់ គ.ស. ១៣៥៦ ។ http://dlvr.it/1RdyY6

ការដែលពេលវេលាកន្លងទៅរាល់ថ្ងៃហើយមនុស្សធ្វើការងារផ្សេង ៗ ត្រូវចំណាយពេលវេលាយូរទម្រាំនឹងដល់ ១ ឆ្នាំ កាលបើនិយាយដល់អតីតកាល ឬ អនាគតកាល ពេលវេលានៅឆ្ងាយពីពេលបច្ចុប្បន្ន ទើបជាហេតុធ្វើឲ្យមនុស្សត្រូវកំណត់កាលវេលាសម្រាប់ពោលដល់កំលុងពេលនោះ ៗបាន ការកំណត់ល្វែងពេលវេលាស្រេចតែមនុស្សកំណត់យកទៅប្រើប្រយោជន៍ ដូចជា ការបែងចែកពេលវេលាជាថ្ងៃ សប្តាហ៍ ខែ ឆ្នាំ វិនាទី នាទី ម៉ោង ពុទ្ធសករាជ គ្រិស្តសករាជ ឬ ចុល្លសករាជជាដើម ។

ការចរទៅជុំវិញខ្លួនឯងរបស់ផែនដីធ្វើឲ្យកើតពេលថ្ងៃនិងពេលយប់ ហើយការចរទៅរបស់ផែនដីជុំវិញដួងអាទិត្យធ្វើឲ្យកើតមានរដូវកាលផ្សេង ៗ ការចរទៅនៃដួងអាទិត្យលើសុរិយវិថី(Ecliptic)ត្រូវឆ្លងកាត់ផ្កាយឫក្ស ១២ ក្រុមដោយស៊ីពេលអស់ ៣៦៥ ថ្ងៃ ក្រុមនីមួយ ៗចំណាយពេលគោចរប្រមាណជា ១ ខែដោយកំណត់ ១ ក្រុមផ្កាយឫក្សថា ១ រាសី រួមទាំងអស់ជា ១២ ខែ គឺ ១២ រាសី ទាំង ១២ រាសីហៅថា ១ រាសិចក្រ ឬ ១ ចក្ររាសី(horoscope) ហើយរាសីនីមួយ ៗមានល្វែងវេលា ៣០ អង្សា ។ 

សង្រ្កាន្ត បានដល់ ការដែលដួងអាទិត្យចរឆ្លងកាត់ផ្កាយឫក្សដួងទី ១ គឺ មិគសិរឫក្ស ដល់ផ្កាយឫក្សដួងចុងក្រោយ គឺ កត្តិកឫក្ស គ្រប់ ១ ជុំ គឺ គ្រប់ ១ ឆ្នាំ ចាត់ជា ១ រាសិចក្រ គឺ ១ សង្រ្កាន្ត ដូច្នេះ ១ ជុំ ឬ ១ ឆ្នាំ ឬ ១ រាសិចក្រ គឺ ១ សង្រ្កាន្តហ្នឹងឯង ។

ចម្ងល់របស់ខ្មែរទូទៅថា ហេតុអ្វីបានជាខ្មែរត្រូវមកចូលឆ្នាំថ្មីនៅខែចេត្រ?

ការដែលខ្មែរត្រូវមកចូលឆ្នាំថ្មីនៅខែចេត្រព្រោះត្រូវប្រារព្ធធ្វើទៅតាមលំអានចុល្លសករាជ ដែលឆ្នាំចុល្លសករាជនេះកើតឡើងក្នុងព.ស. ១១៨២ដោយព្រះមហាក្សត្រភូមា ១ ព្រះអង្គ ដូច្នេះ ចុល្លសករាជ ១ ត្រូវនឹងពុទ្ធសករាជ ១១៨២ បើរាប់ពុទ្ធសករាជ គឺ កន្លងទៅបាន ១១៨១ បើត្រូវការចង់ដឹងថា ឆ្នាំនេះចុល្លសករាជប៉ុន្មានត្រូវយកព.ស.ដែលត្រូវឆ្លងលុបដោយ ១១៨១ បើត្រូវការចង់ព.ស. ត្រូវយកចុល្លសករាជបូកនឹង ១១៨១ ឧ. ឆ្នាំនេះ ព.ស. ២៥៥៥ - ១១៨១ ស្មើនឹង ១៣៧៤ ដូច្នេះ ចុល្លសករាជនៅឆ្នាំនេះ គឺ ១៣៧៤ ការហៅឆ្នាំចុល្លសករាជមានវិធីហៅដូចតទៅនេះ

  បើលេខចុងចុល្លសករាជប្រកបដោយលេខ ១ ហៅថា ឯកស័ក ដូចជា ១៣៧១

បើលេខចុងចុល្លសករាជប្រកបដោយលេខ ២ ហៅថា ទោស័ក ដូចជា ១៣៧២

បើលេខចុងចុល្លសករាជប្រកបដោយលេខ ៣ ហៅថា ត្រីស័ក ដូចជា ១៣៧៣

បើលេខចុងចុល្លសករាជប្រកបដោយលេខ ៤ ហៅថា ចត្វាស័ក ដូចជា ១៣៧៤

បើលេខចុងចុល្លសករាជប្រកបដោយលេខ ៥ ហៅថា បញ្ចស័ក ដូចជា ១៣៧៥

បើលេខចុងចុល្លសករាជប្រកបដោយលេខ ៦ ហៅថា ឆស័ក ដូចជា ១៣៧៦

បើលេខចុងចុល្លសករាជប្រកបដោយលេខ ៧ ហៅថា សប្តស័ក ដូចជា ១៣៧៧

បើលេខចុងចុល្លសករាជប្រកបដោយលេខ ៨ ហៅថា អដ្ឋស័ក ដូចជា ១៣៧៨

បើលេខចុងចុល្លសករាជប្រកបដោយលេខ ៩ ហៅថា នព្វស័ក ដូចជា ១៣៧៩

បើលេខចុងចុល្លសករាជប្រកបដោយលេខ ០ ហៅថា សំរិទ្ធិស័ក ដូចជា ១៣៧០

មានសករាជមួយទៀត ហៅថា មហាសករាជ បើត្រូវការដឹងថា ឆ្នាំនេះមហាសករាជប៉ុន្មាន ត្រូវយកពុទ្ធសករាជលុបដោយ ៦២១ ដូច្នេះឆ្នាំនេះ ២៥៥៥ - ៦២១ ស្មើនឹង ១៩៣៤ គឺ មហាសករាជ ១៩៣៤ (ម.ស. ១៩៣៤ )។

រាប់សករាជនៅឆ្នាំនេះថា ឆ្នាំរោង ចត្វាស័ក ព.ស. ២៥៥៦ ច.ស. ១៣៧៤ ម.ស. ១៩៣៤ ជាដើម (ច.ស. ចុល្លសករាជ)

តាមការសិក្សាស្រាវជ្រាវ សង្កេតឃើញភស្តុតាងក្នុងគម្ពីរសុរិយយាត្រដែលកំណត់យកតាមចន្ទគតិចែងថា ការចូលឆ្នាំថ្មីនៃចុល្លសករាជស្ថិតនៅកំឡុងតិថី ៦ ឬ ៧ ខាងរនោចឬខ្នើតនៃខែចេត្រ ព្រោះអាស្រ័យភស្តុតាងនៃគម្ពីរសុរិយយាត្រនេះឯង ទើបប្រទេសខ្មែរប្រកាន់យកខែចេត្រជាថ្ងៃចូលឆ្នាំថ្មីទាំងជាឆ្នាំផ្លាស់ពុទ្ធសករាជទៀត ព្រោះហេតុនោះ នៅឆ្នាំនេះ ថ្ងៃចូលឆ្នាំថ្មី គឺ តិថី ៧ រោច ខែចេត្រត្រូវនឹងថ្ងៃទី ១៣ មេសា គ.ស. ២០១២ ព.ស. ២៥៥៦ ច.ស. ១៣៧៤ ម.ស. ១៩៣៤ ។

តិថី ៧ រោច ខែចេត្រ ហៅថា ថ្ងៃមហាសង្រ្កាន្ត ឬ ថ្ងៃចូលឆ្នាំថ្មី (១៣  ខែមេសា)

តិថី ៨ រោច ខែចេត្រ ហៅថា វារៈកណ្តាល ឬ វារៈវ័នបត (១៤ ខែមេសា)

តិថី ៩ រោច ខែចេត្រ ហៅថា វារៈឡើងស័ក គឺ ថ្ងៃឡើងចុល្លសករាជថ្មី ឬ ឡើងពុទ្ធសករាជថ្មី (១៥ ខែមេសា)

នៅពេលនិយាយដល់ពេលវេលាកន្លងហួសទៅ ឬ ពេលវេលាដែលមិនទាន់មកដល់ ដូចជា ១០ ឆ្នាំមុន ឬ ១០ ឆ្នាំទៀត ១០០ ឆ្នាំមុន ឬ ១០០ ឆ្នាំទៀត  ១០០០ ឆ្នាំមុន ឬ ១០០០ ឆ្នាំទៀត ដើម្បីងាយស្រួលក្នុងការហៅ ទើបកំណត់កំលុង ១០ ឆ្នាំថា ១ ទសវត្សរ៍ កំលុង ១០០ ឆ្នាំថា ១ សតវត្សរ៍ កំលុង ១០០០ ឆ្នាំ ថា ១ សហស្សវត្សរ៍ កំលុង១០០០០ ឆ្នាំថា ១ នហុតវត្សរ៍ ឬ ១ ទសសហស្សវត្សរ៍ជាដើម

ការរាប់ទសវត្សរ៍រាប់ចាប់ពីលេខ ០ ជាឆ្នាំដំបូងរហូតដល់លេខ ៩ ភាគច្រើននិយមរាប់ខាងគ្រិស្តសករាជ ដូចជា កំលុង ៣ ទសវត្សរ៍កន្លងមក ប្រទេសខ្មែរមានការបែប្រួលយ៉ាងគួរឲ្យកត់សម្គាល់ មានន័យថា កំលុងពេល ៣០ ឆ្នាំកន្លងមកនេះ ជាដើម

ពុទ្ធសតវត្សរ៍ទី ១ សំដៅដល់ កំលុងរវាងព.ស. ១ ដល់ ព.ស. ១០០

ពុទ្ធសតវត្សរ៍ទី ២ សំដៅដល់ កំលុងរវាងព.ស. ១០១ ដល់ ព.ស. ២០០

ពុទ្ធសតវត្សរ៍ទី ៣ សំដៅដល់ កំលុងរវាងព.ស. ២០១ ដល់ ព.ស. ៣០០

ពុទ្ធសតវត្សរ៍ទី ៤ សំដៅដល់ កំលុងរវាងព.ស. ៣០១ ដល់ ព.ស. ៤០០ ជាដើម

គ្រិស្តសតវត្សរ៍ទី ១៨ សំដៅដល់ កំលុងរវាងគ.ស.១៧០១ ដល់ គ.ស. ១៨០០

គ្រិស្តសតវត្សរ៍ទី ១៩ សំដៅដល់ កំលុងរវាងគ.ស. ១៨០១ ដល់ គ.ស. ១៩០០

គ្រិស្តសតវត្សរ៍ទី ២០ សំដៅដល់ កំលុងរវាង គ.ស. ១៩០១ ដល់ គ.ស. ២០០០

គ្រិស្តសតវត្សរ៍ទី ២១ សំដៅដល់ កំលុងរវាង គ.ស ២០០១ ដល់ គ.ស. ៣០០០ ជាដើម

ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ប្រកបដោយព្រះមហាករុណាធិគុណបានត្រាស់ដាស់តឿនវេនេយ្យបុគ្គលថា

អប្បំ វត ជីវិតំ ឥទំ ឱរំ វស្សសតាបិ មិយ្យតិ

យោ ចេបិ អតិច្ច ជីវតិ អថ ខោ សោ ជរសាបិ មិយ្យតិ ។

_ជីវិតនេះតិចណាស់ មនុស្សដែលយោនយកកំណើតកើតមកហើយតែងស្លាប់ទៅក្នុងកំលុង ១ សតវត្សរ៍ ទោះបីមានមនុស្សរស់នៅហួស ១ សតវត្សរ៍ក៏ដោយ ក៏មុខជានឹងស្លាប់ព្រោះចំណាស់មិនខាន ។_

ទិដ្ឋាបិ សុតាបិ តេ ជនា យេសំ នាមមិទំ បវុច្ចតិ

នាមំយេវាវសិស្សតិ អក្ខេយ្យំ បេតស្ស ជន្តុនោ ។

_ជនទាំងឡាយដែលមានឈ្មោះហៅនេះនៅជួបគ្នាបានខ្លះ នៅស្តាប់ឮសម្លេងគ្នាបានខ្លះ ប៉ុន្តែសម្រាប់ជនដែលស្លាប់ទៅហើយ គង់នៅសល់តែឈ្មោះដែលគេនិយាយដល់ប៉ុណ្ណោះ ។_

សូមសិរីសួស្តីកើតមានដល់ខេមរជនគ្រប់រូបនាឱកាសឆ្នាំថ្មីព.ស.  ២៥៥៦ នេះ !

http://dlvr.it/1R7hdd